រាជធានីភ្នំពេញ ៖ តារាសម្តែង ស៊ីន យូប៊ីន បើទោះបីជា តារាសម្តែងជំនាន់ក្រោយក៏ពិតមែន តែប្រជាប្រិយភាព របស់រូបនាង មិនថា ក្នុងប្រទេសឫក្រៅប្រទេស ច្រើនគួរសមមិនចាញ់ តារាសម្តែងជំនាន់មុនខ្លួនប៉ុន្មានឡើយ ជាងនេះទៅទៀត អ្វីដែលធ្វើឲ្យ តារាស្រីរូបនេះ រក្សាប្រជាប្រិយភាពខ្លួនមិនឲ្យធ្លាក់ចុះ ដោយសារតែ រូបនាងជា សិល្បការិនី ដែលមានសមត្ថភាពម្នាក់ រីឯ ចរឹកលក្ខណៈវិញ ក៏សមរម្យទៀត។

ជាមួយគ្នានេះ ហ្វេនៗរូបនាង នរណាៗក៏សរសើរពី សម្រស់រូបនាងដែរ ជាក់ស្តែង សម្រស់ការចូលសិល្បៈដំបូងៗនិងបច្ចុប្បន្ននេះ ហាក់គ្មានការផ្លាស់ប្តូរទាល់តែសោះ រូបនាងនៅតែក្មេងជាងវ័យ ហើយសម្តែងតួយ៉ាងណា ក៏ទទួលការគាំទ្រដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រីរូបនេះ លេងស្ទាយ៍តុបតែងខ្លួនដូច Tomboy ជាពិសេស លេងម៉ូតសក់ខ្លីដូចប្រុសទៀត តែផ្ទុយទៅវិញ រូបនាងនៅតែ ជះភាពទាក់ទាញទៅកាន់មហាជនទៅទៀត មិនតែប៉ុណ្ណោះ ការតុបតែងបែបនេះ លេងទឹកមុខបែបកាចៗ ថតលើឡានស៊េរីខ្ពស់ទំនើបបែបនេះទៀត ធ្វើឲ្យ រូបនាង កាន់តែទាក់ភ្នែកបណ្តាអ្នកគាំទ្រ កាន់តែខ្លាំង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាសម្តែង ស៊ីន យូប៊ីន
  តារាសម្តែង ស៊ីន យូប៊ីន
  តារាសម្តែង ស៊ីន យូប៊ីន
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន