ភ្នំពេញ៖ ជាការពិតណាស់ តារាសម្ដែងនឹងម៉ូដែល ដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន គឺជាតារាស្រីមួយរូប ដែលមានអ្នកគាំទ្រស្ទើរគ្រប់វ័យពេញចិត្តជាមួយនឹងសមត្ថភាពសិល្បៈដ៏ពូកែ អាចសម្ដែងបត់បែនបានគ្រប់ប្រភេទសាច់រឿង។ លើសពីនេះ តារារូបនេះចូលចិត្តលេងខ្លួន និងប្រើជីវិតយ៉ាងហាយ ជាពិសេសគឺនាងមានសម្រស់ស្អាតតែម្ដង។

ដោយឡែក បើងាកមកមើលរូបថតប៉ុន្មានសន្លឹករបស់ យូប៊ីន ​ជាមួយប្អូនស្រីបង្កើត ដែលទើបតែបានបង្ហោះនៅ លើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះវិញ យើងឃើញថា អ្នកទាំងពីរពិតជាស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ទាំងបងទាំងប្អូនតែម្ដង ។ ជាងនេះទៅទៀតនោះគឺ ប្អូនស្រីនាង ក៏កំពុងតែដើរតាមគន្លងជាអ្នកសិល្បៈតាមបងស្រីផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ តារាស្រីរូបនេះនិងប្អូនស្រីបាននាំគ្នា រៀបចំតុបតែងខ្លួន និងស្លៀកពាក់ឈុតអាវយឺតបែបហ្វេសសិនដូចគ្នាបេះបិត បន្ទាប់មកក៏បានថតរូបជាមួយគ្នាដោយប្រើកាយវិការយ៉ាងស្និទ្ធស្នាល។ ហើយគ្រប់រូបថតទាំងនោះ មើលមួយភ្លែតស្ទើរតែច្រឡំថាជាកូនភ្លោះទៅហើយ ព្រោះតែអ្នកទាំងពីរមានមុខមាត់ស្រដៀងគ្នា និងស្អាតមិនចាញ់គ្នានោះឡើយ ដែលធ្វើឲ្យហ្វេនៗឃើញហើយ នាំគ្នាពោលពាក្យសរសើរពីពួកគេជាហូរហែរផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ស៊ីន យូប៊ីន
ប្អូនស្រី ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ប្អូនស្រី ស៊ីន យូប៊ីន
ប្អូនស្រី និង ស៊ីន យូប៊ីន
ប្អូនស្រី ស៊ីន យូប៊ីន
ប្អូនស្រី និងស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន