ភ្នំពេញ៖ ច្រើនឆ្នាំមកហើយដែលតារាសម្ដែងស្រីកញ្ញា ស៊ីន យូប៊ីន ទទួលបានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ ជាពិសេសនាងកាន់តែទទួលបានឱកាសការងារច្រើនជាបន្តបន្ទាប់ ហើយគ្រប់ខ្សែភាពយន្តដែលនាងបានសម្ដែង តែងតែដើរជាតួឯកជានិច្ច។ លើសពីនេះទៅទៀត ក្រៅពីការងារសម្ដែងគេឃើញតារារូបនេះ ថតម៉ូតជាច្រើន និងក្លាយជាទូតសុឆន្ទៈឲ្យស្ថាប័នជាច្រើនទៀតផង។ 

ពិតណាស់ ប៉ុន្មានឆ្នាំចុងក្រោយនេះកញ្ញា ស៊ីន យូប៊ីន កាន់តែជោគជ័យលើវិថីសិល្បៈខ្លាំងឡើងៗ ដែលអាចឈានដល់ចំណុចកំពូលក្លាយជាតារាស្រីជួរមុខម្នាក់ផងដែរ។ ម្យ៉ាងវិញទៀត បើនិយាយដល់សម្រស់តារាស្រីរូបនេះ ពិតជាមានមុខមាត់ស្រស់ស្អាតផួរផង់ និងមានមន្តស្នេហ៍ខ្លាំងតែម្ដង។ ហើយគ្រប់ពេលដែលនាងបង្ហោះរូបម្ដងៗ តែងតែធ្វើហ្វេនជាច្រើនបាក់ចិត្តលង់នឹងសម្រស់នាងស្ទើរគ្រប់គ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មុននេះបន្តិចកញ្ញា ស៊ីន យូប៊ីន បានបង្ហោះរូបស្លៀកសម្លៀកបំពាក់សាមញ្ញ តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះ រូបរាងនាងពិតជាមានភាពទាក់ទាញខ្លាំង ខណៈដែលឈរបាញ់ព្រួញនោះ ដោយរូបរាងនាងពិតជាស្រឡូនស្គមស្អាតខ្លាំង។ ក្នុងនោះដែរ បើទោះបីស្លៀកពាក់បែបធម្មតាៗបញ្ចេញសាច់តិចតួច តែមើលទៅមានភាពលេចធ្លោមិនចាញ់ពេលនាងតែងខ្លួនឆើតឆាយស៊ីវិល័យប៉ុន្មានឡើយ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

  កញ្ញា ស៊ីន យូប៊ីន 
  កញ្ញា ស៊ីន យូប៊ីន 
  កញ្ញា ស៊ីន យូប៊ីន 
  កញ្ញា ស៊ីន យូប៊ីន 
  កញ្ញា ស៊ីន យូប៊ីន 
  កញ្ញា ស៊ីន យូប៊ីន 
  កញ្ញា ស៊ីន យូប៊ីន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន