រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើន ប្រាកដជាបានស្គាល់និងដឹងច្បាស់ពី ប្រជាប្រិយភាពរបស់តារាសម្តែងស្រី កញ្ញា ស៊ីន យូប៊ីន ជាក់ជាមិនខាន ព្រោះមិនត្រឹមតែជា​ តារាល្បីឈ្មោះក្នុងស្រុកប៉ុណ្ណោះទេ រូបនាងក៏ធ្លាប់ទទួលការងារជាតារាសម្តែង ក្នុងរឿងភាគថៃផងដែរ។

យ៉ាងណាមិញ អាជីពក្នុងវិថីសិល្បៈ តារាស្រីរូបនេះ មិនមែនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ រូបនាងក៏ជា តារាម៉ូដែល និងជាអ្នកគ្រប់គ្រងហាងតែគុជល្បី Fire Tiger ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹងនឹងការជោគជ័យទាំងវ័យក្មេងយ៉ាងដូច្នេះ ក្រឡេកទៅមើលជីវិតឯកជនវិញ គ្រួសារកញ្ញា មានកូនប្រុសស្រីចំនួន៣នាក់ ក្នុងនោះ រូបនាងជាកូនច្បង ហើយសព្វថ្ងៃប្អូនស្រីបន្ទាប់ ក៏បានបោះជំហានចូលវិថីសិល្បៈតាមគន្លងបងស្រីផងដែរ រីឯប្អូនពៅ ជាកូនប្រុស ដែលកន្លងមក ធ្លាប់បានលេចវត្តមានក្នុងការងារផ្សព្វផ្សាយរបស់បងស្រី ឲ្យយីហ៊ោស្បែកជើងនិងកាបូបល្បីឈ្មោះមួយផងដែរ ដែលធ្វើឲ្យមហាជន ពិតជាផ្ទុះការចាប់អារម្មណ៍ បងប្អូនទាំំង៣របស់ តារាស្រីរូបនេះ ម្នាក់ៗស្រស់ស្អាត និងស្រស់សង្ហាព្រមៗគ្នាតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាពគ្រួសារ
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
  កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន ជេននី
កញ្ញា ស៊ីន ជេននី
កញ្ញា ស៊ីន ជេននី
តារាស្រី ស៊ីន យូប៊ីន និងប្អូនប្រុស
តារាស្រី ស៊ីន យូប៊ីន និងប្អូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន