រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើន ប្រាកដជាស្គាល់ តារាសម្តែងស្រី ស៊ីន យូប៊ីន ជាក់ជាមិនខាន ក្រោយប្រឡូកសិល្បៈច្រើនឆ្នាំមកនេះ រូបនាងមិនធ្លាប់មានដំណឹងអាស្រូវ ជាងនេះទៅទៀត កាន់តែល្បីទៅៗ។

ទន្ទឹមនឹង ជីវិតជោគជ័យក្នុងវិថីសិល្បៈទាំងវ័យក្មេង រូបនាងក៏ត្រូវហ្វេនៗស្គាល់ច្បាស់ថា ជាអ្នកជំនួញម្នាក់ផងដែរ ដោយសព្វថ្ងៃនេះ រូបនាងជាCEO របស់តែគុជល្បីឈ្មោះ Fire Tiger មិនតែប៉ុណ្ណោះ នៅមានមុខរបរបន្ទាប់បន្សំច្រើនទៀតផង ជាពិសេស ពេលនេះ រូបនាងជា BA របស់ក្រុមហ៊ុនបុត្រសម្ព័ន Chip Mong Group ជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រឡេកមើលទៅការងារសិល្បៈ និងមុខជំនួញ សុទ្ធតែដំណើរការដោយរលូន ប្រាក់ចំណូលដែលរូបនាងទទួលបាន ក៏ជឿជាក់ថាប្រិយមិត្តនឹងអាចទាយបានថា ក្នុងស្ថានភាពយ៉ាងណា ផ្ទុយទៅវិញ តារាស្រីរូបនេះ និយមភាពសាមញ្ញ ដល់ថ្នាក់ពេលខ្លះ ចូលរួមកម្មវិធី មិនពាក់គ្រឿងអលង្ការសោះ លេងខ្លួនទទេរក៏មាន មិនខ្វាយខ្វល់ពីរឿងគ្រឿងពេជ្រជ្រែកខ្លួនដូចគេឯង ជាហេតុអ្នកគាំទ្ររូបនាង សរសើរនិងកាន់តែស្រឡាញ់Idolខ្លួនខ្លាំងឡើងៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាសម្តែង ស៊ីន យូប៊ីន
តារាសម្តែង ស៊ីន យូប៊ីន
តារាសម្តែង ស៊ីន យូប៊ីន
តារាសម្តែង ស៊ីន យូប៊ីន
តារាសម្តែង ស៊ីន យូប៊ីន
តារាសម្តែង ស៊ីន យូប៊ីន
តារាសម្តែង ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន