ភ្នំពេញ៖ ជាការពិតណាស់ តារាសម្ដែងនឹងម៉ូដែល ដ៏មានប្រជាប្រិយភាព កញ្ញា ស៊ីន យូប៊ីន គឺជាតារាស្រីមួយរូប ដែលមានអ្នកគាំទ្រស្ទើរគ្រប់វ័យពេញចិត្តជាមួយនឹងសមត្ថភាពសិល្បៈដ៏ពូកែ អាចសម្ដែងបត់បែនបានគ្រប់ប្រភេទសាច់រឿង។

លើសពីនេះ តារារូបនេះចូលចិត្តលេងខ្លួន និងប្រើជីវិតយ៉ាងហាយ តែបែបសាមញ្ញមិនបង្អួតអួតអាង សំញ៉ែងខ្លាំងនោះទេ ជាពិសេសគឺនាងមានសម្រស់ស្អាតតែម្ដង។ ជាក់ស្ដែង ថ្មីៗនេះ យូប៊ីន បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយពីតារាស្រីរូបនេះ បានលេចវត្តមាននៅក្នុងការប្រកួតប្រជែងសម្រស់ Miss Grand Cambodia ក្នុងនាមជាគណកម្មការ ធ្វើឲ្យទស្សនិកជនមានការពេញចិត្តខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយហេតុថា នាងជាតារាស្រីមួយរូបនេះពោពេញដោយសមត្ថភាព ចំណេះដឹងទូលំទូលាយ រូបសម្បតិ្តចរិយា ជាទីពេញចិត្តរបស់មហាជន និងសាកសមជាគណកម្មការតែម្ដង។ អ្វីដែលពិសេស ថ្ងៃបង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី Miss Grand Cambodia យូប៊ីន កាន់តែទទួលបានការសរសើរជាមួយនឹងការតុបតែងខ្លួន បែបនារីខ្មែរចំតែម្ដង ដោយមកជាមួយនឹងឈុតស្បៃធំបែបសម័យពណ៌ពងមាន់ ថែមជាមួយផ្ការំដួលតំណាងជាតិសៀតនិងត្រចៀក មើទៅពិតជាសមសួន ទន់ភ្លន់គួរឲ្យចង់គយគន់តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ស៊ីន យូប៊ីន ក្នុងកម្មវិធី 
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន ក្នុងកម្មវិធី 
ស៊ីន យូប៊ីន ក្នុងកម្មវិធី 
ស៊ីន យូប៊ីន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន