រាជធានីភ្នំពេញ ៖ ក្រោយប្រឡូកក្នុងវិថីសិល្បៈ ទទួលបានជោគជ័យត្រចះត្រចង់រួចនោះ តារាសម្តែងនិងតារាម៉ូដែល អតីតFreshie Girl កញ្ញា ស៊ីន យូប៊ីន បានអូយទាញប្អូនស្រីបង្កើតរបស់ខ្លួន កញ្ញា ស៊ីន ជេននី ចូលវិថីសិល្បៈតាមខ្លួនទាំងវ័យក្មេង ដែលពេលនេះកំពុងទទួលការចាប់អារម្មណ៍ខ្លាំង។

តួយ៉ាង ការងារដំបូងក្នុងវិស័យសិល្បៈ គេក្រឡេកឃើញប្អូនស្រី ទទួលការងារថតស្បតផ្សាយពាណិជ្ជកម្មច្រើនជាងការចេញតួសម្តែង ដោយមួយរយៈចុងក្រោយនេះ រូបនាងជាញឹកញយ លេចវត្តមានក្នុងកម្មវិធីធំៗ ជំនួបតារាល្បីៗ មិនចាញ់បងស្រីប៉ុន្មានឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុន បងប្អូនតារាស្រីល្បី២ដួងនេះ ដឹកដៃគ្នាចូលរួមសន្និសីទបវរកញ្ញាមួយ ដែលអ្នកទាំងពីរត្រូវមហាជនផ្ទុះការសរសើរ ជះចំហាយទាក់ទាញពេញកម្មពិធី ជាមួយនឹងឈុតសចែងចាំង ទន្ទឹមនឹងនេះ សម្រស់កញ្ញា ជេននី ក្នុងឈុតស៊ិចស៊ីនេះ ពិតជាធ្វើឲ្យហ្វេនៗពេញចិត្តស្តូក ថតពីជ្រុងណាក៏ស្រស់ស្អាតដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

កញ្ញា ស៊ីន យូប៊ីន និងប្អូនស្រី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន