ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់តារាប្រុសស្រីកំពុងមានប្រជាប្រិយភាពខ្លាំង កញ្ញា ស៊ីន យូប៊ីន និងតារាសម្តែងប្រុស ខាត់ វ៉ៃហាំង កាលកន្លងទៅ បើទោះបីជាអ្នកទាំងពីរ នៅមិនទាន់ដែលបានបង្ហាញ និងបញ្ជាក់អំពីទំនាក់ទំនងគេថាត្រូវជាអ្វីនឹងគ្នាឲ្យប្រាកដក៏ដោយ តែយើងនៅតែសង្កេតឃើញថា អ្នកទាំងពីរតែងតែមានសកម្មភាពផ្អែមល្ហែមនានា ដែលធ្វើឲ្យគ្រប់គ្នាមិនសង្ស័យមិនបាននោះឡើយ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លែងឲ្យហ្វេនៗមានការសង្ស័យច្រើន អ្នកទាំងបានចូលរួមក្នុងកម្មវិធី«អ្នកជិតខាង» ផ្តល់បទសម្ភាសន៍ ច្បាស់ៗ អំពីទំនាក់ទំនងរបស់ខ្លួន ថែមទាំងបានសារភាពពាក្យស្រលាញ់ទៅកាន់គ្នា យ៉ាងច្បាស់ៗមិនរអាក់រអួលបន្តិចសោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ គ្រាន់តែបានឃើញដូច្នេះ អ្នកគាំទ្រគូស្នេហ៍មួយគូនេះ រំភើបអរជំនួសសារមីខ្លួនទៅទៀត ដែលក្នុងនាមជាហ្វេនគាំទ្រអាយដលរបស់ពួកគេ រង់ចាំពាក្យនេះយូរមកហើយ ទីបំផុត យូប៊ីន និង វ៉ៃហាំង មិនធ្វើឲ្យហ្វេនខកបំណងនោះឡើយ៕
សូមទស្សនារូបភាព និង ជូនវីដេអូខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]