ភ្នំពេញ៖ ពិតណាស់ ច្រើនឆ្នាំមកហើយដែលកំពូលតារាសម្ដែងលោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន មានទំនាក់ទំនងស្នេហាជាមួយគ្នា។ ម្យ៉ាង ចាប់តាំងពីទាក់ទងគ្នាមក អ្នកទាំងពីរតែងតែបង្ហាញសកម្មភាព និងបង្ហោះរូបយ៉ាងផ្អែមល្ហែមជាមួយគ្នាជានិច្ច។
លើសពីនេះទៅទៀត គេដឹងទៀតថាលោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន តែងតែរួមការងារជាមួយគ្នា ដូច្នេះហើយទើបធ្វើឲ្យគូស្នេហ៍មួយគូនេះ រឹតតែយល់ចិត្តគ្នា ហើយស្និទ្ធស្នាលនឹងគ្នាខ្លាំងបែបនេះ។ មិនតែប៉ុណ្ណោះ ស្នេហាតារាសម្ដែងមួយគូនេះ តែងតែធ្វើឲ្យហ្វេនលួចញញឹមជាមួយទំនាក់ទំនងដ៏ស្វីតៗផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះហ្វេនៗភ្ញាក់ផ្អើល ខណៈគូស្នេហ៍មួយគូនេះថតរូបដូចPre-wedding រហូតហ្វេនលាន់មាត់ និងសង្ឃឹមគិតក្នុងចិត្តថាអ្នកទាំងពីរ នឹងមានដំណឹងល្អឆាប់ៗនេះ។ ហើយរូបភាពទាំងនោះគេចាប់អារម្មណ៍ឃើញថាលោក ខាត់មវៃហាំងបស្លៀករ៉ូបកូនក្រមុំ ចំណែកកញ្ញា ស៊ីន យូប៊ីន ស្លៀកពាក់ឈុតកូនកំលោះ មើលទៅពិតជាប្លែកភ្នែកតែម្ដង៕
ប្រភពរូប៖ G-Rise Media
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]