ភ្នំពេញ៖ អាចនិយាយបានថា កញ្ញា ស៊ីន យូប៊ីន ចាប់តាំងពីប្រឡូកលើវិថីសិល្បៈ តារារូបនេះ ពិតជាទទួលបានឱកាសការងារច្រើនជាបន្តបន្ទាប់។ ជាពិសេស នាងធ្លាប់បានទៅចូលរួម និងសម្ដែងភាពយន្តជាមួយនឹងតារាបរទេស ដូចជាថតរឿងជាមួយតារាថៃជាដើម។

ពិតណាស់ កាលពីពេលថ្មីៗនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាពកញ្ញា ស៊ីន យូប៊ីន ទើបតែទៅទទួលពានរង្វាន់នៅឯប្រទេសថៃ។ហើយគេដឹងថា តារារូបនេះទទួលបានពានមួយផ្ទាល់ខ្លួន និងពានមួយទៀតរួមគ្នាជាមួយតារាសម្ដែង លោក ខាត់ វៃហាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អំឡុងពេលទៅប្រទេសថៃ ដើម្បីទទួលពាន Thailand Digital Award 2022 គេចាប់អារម្មណ៍ឃើញថា កញ្ញា ស៊ីនយូប៊ីន ពិតជាបានរៀបចំខ្លួនយ៉ាងលរចធ្លោ ជាមួយឈុតសម្លៀកដល់ទៅ២។ លើសពីនេះទៅទៀត ដោយឈុតរបស់នាងបានរចនាឡើងយ៉ាងស្រស់ស្អាត មានម៉ូតបុរាណលាយនឹងសម័យ។ ហើយឈុតទាំងពីរនេះ ជួយលើកសម្រស់តារារូបនេះ កាន់តែស្រស់ស្អាតសមសួនខ្លាំង៕ 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន