បារាំង៖ ជានិច្ចកាល តារាសម្តែងស្រីដ៏ស្រស់សោភា ស៊ីន យូប៊ីន តែងតែឃេីញមានវត្តមានការងារមិនថាចូលរួមការបង្ហាញម៉ូដ ឬថតម៉ូដែល ទាំងក្នុងប្រទេស​និងក្រៅប្រទេស ជាមួយនឹងប្រជាប្រិយហក់ឡើងគួរឲ្យកត់សម្គាល់តែម្តង របស់តារាស្រីរូបនេះ។

កាលពីម្សិលមិញកន្លងទៅនេះ តារាសម្តែងស្រីវ័យក្មេង បានបង្ហាញសម្រស់របស់ខ្លួន នៅក្នុងពិធីបង្ហាញម៉ូតមួយនៅឯប្រទេសបារាំង ជាមួយនឹងសម្លៀកបំពាក់ពណ៌ខ្មៅ ទាក់ភ្នែកហ្វេនគ្រប់គ្នាយ៉ាងខ្លាំង លើសពីនេះទៅទៀតនាង ក៏បានបង្ហោះរូបថតជាមួយតារាសិល្បៈ បង្ហាញភាពស្និទ្ធស្នាល​ជាមួយ​នឹងតារាថៃ Chompoo ទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីកាន់តែពិសេសជាងនេះទៅទៀត គឺសម្រស់របស់កញ្ញា យូប៊ីន ពិតជាស្រស់ស្អាត ហើយនឹងទាក់ទាញខ្លាំងតែម្តង។ ទៀតសោត ក៏មានអ្នកគាំទ្រ និងដូចជាមហាជនបានចេញជាមតិផងដែរ​ថា ពិតជាស្រស់​និង លេចធ្លោខ្លាំងមែនទែន ថែមទាំងលើកឡើងមានមោទនភាព ដែលតារាស្រីរូបនេះ មានវត្តមានចូលរួម កម្មវិធី Haute Couture Spring Summer ២០២៣ លំដាប់ប្រ៊េន Dior បែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ស៊ីន យូប៊ីន
 Chompoo និង ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន