បរទេស៖ កាលពីថ្មីៗនេះ តារាសម្តែងស្រី ក៏ដូចជាអ្នកជំនួញ ស៊ីន ​យូប៊ីន បានបង្ហាញមុខក្នុង Harper's bazaar ជាមួយនឹងរូបរាងប្លែក ធ្វើឲ្យអ្នកទស្សនាមានការភ្ញាក់ផ្អើកជាខ្លាំង ក្នុង​កម្រង​រូបថត​២ សន្លឹក​នេះ ជាមួយនឹង​ការ​តុប​តែង​ខ្លួន​លេចធ្លោខ្លាំងតែម្តង។

បន្ថែមពីនេះ យូប៊ីន ក៏បានបង្ហាញភាពស្រស់ឆើតឆាយចែងចាំងដែលធ្លាប់មាន នៅពេលដែលលេងស្ទីលថតពីមុខកាមេរ៉ា បង្ហាញពីឥទ្ធពលដោយរបស់នាងមាន សូម្បី​តែ​រូប​ថត​ជិត​មុខ​ក៏​បង្កើន​ការ​មើល​ឃើញ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​សក្ដិសម​នឹង​ឋានៈជាតារាស្រីល្បីទាំងក្នុងស្រុក ក៏ដូចជាក្រៅស្រុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍នោះ​មិនត្រឹមតែបង្ហាញខ្លួនក្នុងឈុតលេចធ្លោនោះទេ តែតារាស្រីរូបនេះ បានពាំនាំ ទៅនឹងសិល្បៈវប្បធម៌ដ៏ស្រស់ផូផង់របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ជាមួយនឹងមកុដអប្សរា នៅលើ គម្របរបស់ទស្សនាវដ្ដី HARPER’SBAZAAR 3-2023 ទៅកាន់ពិភពលោកថែមទៀតផង ដោយធ្វើឲ្យហ្វេនៗ ជាច្រើនមានការកោតសរសើរទៅនឹង យូប៊ីន ជាមួយនឹងភាពច្នៃប្រឌិតក្នុងការលាយឡំជាមួយនឹងវប្បធម៌របស់ខ្មែរបែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ស៊ីន ​យូប៊ីន
ស៊ីន ​យូប៊ីន
ស៊ីន ​យូប៊ីន 
ស៊ីន ​យូប៊ីន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន