កម្សាន្ត៖ កន្លងទៅប្រិយមិត្តបានដឹងពីប្រជាប្រិយភាព របស់តារាសម្ដែងស្រីស្រស់ស្អាតកញ្ញា ស៉ិន យូប៊ីន រួចមកហើយ។ លើសពីនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ នាងរឹតតែមានភាពល្បីល្បាញជាងមុន ហើយមានអ្នកគាំទ្រទាំងក្នុងនឹងក្រៅប្រទេសទៀតផង។
ក្នុងនោះដែរ មួយរយៈចុងក្រោយនេះកញ្ញា ស៉ីន យូប៊ីន បានទទួលការងារចេញទៅក្រៅប្រទេស តាមរយៈការថតខ្សែភាពយន្ត ក៏ដូចជាទៅចូលរួមក្នុងកម្មវិធី Fashion ប្រ៊េនម៉ាកល្បីលំដាប់អន្តរជាតិ ដែលមានសុទ្ធតែតារាល្បីៗមកពីបណ្ដាប្រទេសផ្សេងៗចូលរួមជាមួយនាងទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បន្ទាប់ពីទទួលការងារខាងក្រៅប្រទេសបានច្រើនគួរសម ថ្មីៗនេះកញ្ញា ស៊ីន យូប៊ីន ត្រូវបានខាងប្រ៊េនល្បីម៉ាក Calvin Klein ហើយថែមទាំងបានចូលទស្សនាវដ្ដី VOGUE។ មិនតែប៉ុណ្ណោះ គេចាប់អារម្មណ៍ឃើញថា នាងក៏បានជួបជាមួយតារាសម្ដែងស្រីថៃដ៏ល្បីគឺ Mai Davikahផងដែរ។ លើសពីនេះទៅទៀត គេឃើញថាសម្រស់តារាស្រីទាំងពីររូបនេះ ពិតជាស្រស់ស្អាតមិនចាញ់គ្នាទេ ពេលនៅជិតគ្នាដូច្នេះ៕
ប្រភពវីដេអូ៖ voguethailand
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
សូមចុចLink ខាងក្រោមដើម្បីទស្សនាវីដេអូ៖
https://www.instagram.com/reel/CsBmY5BNB2x/?utm_source=ig_web_copy_link&igshid=MzRlODBiNWFlZA==
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]