កម្សាន្ត៖ កន្លងមកប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្ដែងប្រុសស្រីលោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន បានចាប់ដៃគូសម្ដែងជាមួយគ្នាមកជាច្រើនឆ្នាំហើយ។ ដោយអ្នកទាំងពីរតែងតែធ្វើឲ្យហ្វេនចូលចិត្ត និងគាំទ្រពីស្នាដៃសម្ដែងរឿងអ្នកទាំងពីរជានិច្ចតែម្ដង។

លើសពីនេះទីទៀត គេដឹងថាលោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន បានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈអស់ជាច្រើមឆ្នាំ ហើយទទួលបានភាពល្បីល្បាញខ្លាំង រហូតមានហ្វានក្រៅប្រទេសទៀតផង។ មិនតែប៉ុណ្ណោះ តារាប្រុសស្រីមួយគូនេះ បង្ហាញវត្តមានលើឆាកអន្តរជាតិជាញឹកញាប់ ហើយថែមទាំងទទួលបានពានលំដាប់អន្តរជាតិផងដែរ។

ក្នុងនោះដែរ កាលពីម្សិលមិញនេះលោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន បានឡើងទៅកាន់ប្រទេសថៃ និងចូលរួមកម្មវិធីAsia Top Awards 2023។ ហើយគេឃើញថាតារាសម្ដែងមួយគូនេះ ក៏ទទួលបានពានកិត្តិយស Asia Top Awards 2023ផងដែរ។ ក្រោយអ្នកទាំងពីរបានទទួលពាននេះរួច មានមហាជន និងហ្វេនជាច្រើនបានចូលរួមអបអរសាទរ និងរីករាយជំនួសអ្នកពីរគ្រប់គ្នា៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]