កម្សាន្ត៖ ជាការពិតណាស់​ តារាសម្ដែងស្រីជួរមុខ កញ្ញា ស៊ីន យូប៊ីន តែងតែបង្ហាញមុខនៅក្នុងខ្សែភាពយន្ដខ្មែរជាច្រើនហូរហែរ។ រីឯ សមត្ថភាពសម្ដែងរបស់នាងវិញ យូប៊ីន សម្ដែងជាតួបានគ្រប់ទម្រង់ ពិតជាអស្ចារ្យ ធ្វើឲ្យអ្នកទស្សនាមើលហើយ ជក់ចិត្ត ចូលតួតាម។

ស៊ីន យូប៊ីន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ថ្មីៗនេះ តួឯកស្រីរបស់ប្រិយមិត្ត បានត្រលប់មកបម្រើចក្ខុអារម្មណ៍របស់ទស្សនិកជនម្ដងទៀត ជាមួយនឹងចំណីអារម្មណ៍ប្លែក ដែល យូប៊ីន សម្ដែងនៅក្នុងរឿងបែប ស្រីស្រលាញ់ស្រី ឬ គេតែងតែហៅថា រឿងប្រភេទ ​GL នេះឯង។

ខន សូរិយា

នៅក្នុងរឿងនេះផងដែរ តួឯកស្រីមួយរូបទៀតគឺ កញ្ញា ខន សូរិយា ដែលនាងជាតារាសម្ដែង ដែលភាគច្រើនយើងតែងតែឃើញនាងនៅក្នុងស្ពតពាណិជ្ជកម្មនានា។ ងាកមករឿងនេះវិញ នាង សម្ដែងជាតួអង្គអ្នកនាងតូច ដែលនាងសុខចិត្តលះបង់ជីវិតហាយសូ ដើម្បីបានរស់នៅជាមួយហ៊ាប៊យុំ បើចង់ដឹងសាច់រឿងយ៉ាងណានោះ មានតែត្រូវរង់ចាំតាមដានទាំងអស់គ្នា។

ខន សូរិយា
ស៊ីន យូប៊ីន

ទន្ទឹមនឹងនោះ តារាស្រីរូបនេះ បានបង្ហោះរូបប៉ុន្មានសន្លឹក ដើម្បីបង្ហាញប្រាប់ទៅកាន់ហ្វេនបានដឹងអំពីរឿងថ្មីរបស់ខ្លួន ដែលមានចំណងជើងថា Love on Delivery ដែលនឹងចេញនៅពេលឆាប់ៗខាងមុខនេះ។ ចំណែកឯ អ្នកគាំទ្រវិញ នាំគ្នាមានអារម្មណ៍រំភើប និង រងចាំតាមដានរឿងមួយនេះ ព្រោះវាជារឿងដំបូងដែល ​យូប៊ីន សម្ដែងជាតួអង្គបែបនេះ៕

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន