កម្សាន្ត៖ ដូចដែលដឹងស្រាប់ហើយថា តារាសម្ដែងស្រី ស៊ីន យូប៊ីន គឺជាតារាដែលមានទេពកោសល្យខ្ពស់ ទទួលបានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងក្លា។ នៅក្នុងវិស័យសិល្បៈឈរជើងយូរឆ្នាំ តារាស្រីរូបនេះ មានសមត្ថភាពចេះគ្រប់ទម្រង់ សម្ដែងក៏ល្អ ដើរម៉ូតក៏បាន ពិសេស ច្រៀងក៏ពីរោះទៀត។

ស៊ីន យូប៊ីន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ យូប៊ីន បានធ្វើឲ្យមហាជនស្ងើចសរសើរបន្ថែមទៀត ដោយនាងបានបញ្ចេញសំនៀងយ៉ាងពីរោះ ច្រៀងនូវបទចម្រៀង ស្នេហ៍ឆ្លងវេហា ដែលជាសំនៀងដើម លោកតា​ សុីន សុីសាមុត និង អ្នកគ្រូ ឌី សាវេត។ អ្វីដែលធ្វើឲ្យអ្នកគាំទ្រចំហមាត់ទៀតនោះគឺ យូប៊ីន បានកូតវីយូឡុង បានយ៉ាងស្ទាត់ជំនាញទៀតផង។

ស៊ីន យូប៊ីន

គួរបញ្ជាក់ផងដែរថា តារាសម្ដែងស្រី ដ៏ស្រស់ស្អាតរូបបនេះ បានមានវត្តមាននៅក្នុងកម្មវិធីមួយ ដែលចូលរួមមានទាំងខ្មែរ និង ភ្ញៀវបរទេសយ៉ាងច្រើនកុះករ។ ជាពិសេស តួឯកស្រីរូបនេះ បង្ហាញខ្លួនលើកណាក៏មិនដែលធ្វើឲ្យហ្វេនខកបំណងនោះទេ ខ្លួនតែងតែនាំយកអ្វីដែលថ្មីមកបង្ហាញជានិច្ច៕

ស៊ីន យូប៊ីន
ស៊ីន យូប៊ីន
ស៊ីន យូប៊ីន

សូមទស្សនាវីដេអូខាងក្រោមនេះ៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន