សៀមរាប៖ កាលពីថ្មីៗនេះ តារាសម្តែងប្រុស Paing Takhon និងតារាសម្តែង ស៊ីន យូប៊ីន ត្រូវបានប្រទះឃើញថតរូបជាមួយគ្នា​ជាច្រើនសន្លឹក ដែលបានបង្ហោះនៅលើគណនីជាផ្លូវការរបស់លោក លើបណ្តាញសង្គមហ្វេសប៊ុក កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយសម្រស់ក៏ដូចជា ទីកន្លែងដែលតារាសម្តែងរូបនេះបានផ្តិត ជាមួយតារាស្រីរូបនេះ ។

អ្វីដែលគេបានដឹងនោះ ទីតាំង នៃរូបថត ដែលបានផ្តិតនោះ គឺលើទឹកដីអង្គរ ដែល បុរសសង្ហា និងនារីស្រស់ស្អាតរូបនេះក្នុង កូនក្រមុំ និង កូនកំលោះ កាលពីថ្មីៗនេះ ជាមួយនឹងការលេងស្ទាយ៍ ថត Pre-wedding លក្ខណៈអនាគតគូស្វាមី ភរិយានឹងចូលរោងការឆាប់ៗ ដូចពិតៗតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីទីតាំង ក៏ដូចជាទេសភាព  ត្រូវបានកោតសរសើរជាខ្លាំង លើឈុតដែលតារាប្រុសរូបនេះបានគ្រង ជាឈុតកូនកំលោះប្រពៃណីខ្មែរ ក៏ដូចជាសម័យ មើលទៅពិតជាសមសួន ថ្លៃថ្នូរ ដូចគ្នាទៅនឹង តារាស្រី ស៊ីន យូប៊ីន គ្រងឈុតកូនក្រមុំ ស្រស់ស្អាតគួរឲ្យជាទៅគយគន់ អ្វីដែលជាពិសេសនោះ ថាអ្នកទាំងពីរពិតជាសមគ្នា ថតដូចពិតៗ​ បើសិនជាខាងស្រី នៅទំនេរនោះ មិនតិចអ្នកទេ ដែលចាប់ផ្គូរផ្គងទៅនឹងតារាប្រុសរូបនេះតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Paing Takhon និងតារាសម្តែង ស៊ីន យូប៊ីន
Paing Takhon និងតារាសម្តែង ស៊ីន យូប៊ីន
Paing Takhon និងតារាសម្តែង ស៊ីន យូប៊ីន
Paing Takhon និងតារាសម្តែង ស៊ីន យូប៊ីន
Paing Takhon និងតារាសម្តែង ស៊ីន យូប៊ីន
Paing Takhon និងតារាសម្តែង ស៊ីន យូប៊ីន
Paing Takhon និងតារាសម្តែង ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន