សាំងហ្គាពួរ៖ តារាប្រុសសង្ហា មីយ៉ាន់ម៉ា Paing Takhon បានធ្វើការបង្ហោះរូបសន្លឹក ជាច្រើន នៅលើបណ្តាញសង្គម រួមជាមួយនឹងតារាសម្តែងស្រីដ៏ស្រស់សោភា ស៊ីន យូប៊ីន ដែលអ្នកទាំងពីរ មានវត្តមាននៅក្នុងពិធីទទួលពានរង្វាន់មួយនៅប្រទេស សាំងហ្គាពួរ។

ជាក់ស្តែង តារាស្រីវ័យក្មេង បានបង្ហាញសម្រស់របស់ខ្លួន ជាមួយនឹងរ៉ូបដ៏ស្រស់ស្អាតពណ៌ប្រផេះ ខណៈ Paing Takhon ក្នុងឈុតអាវខោ សាច់ក្រណាត់បែបសាមញ្ញា តែសង្ហាមិនធម្មតា បង្ហាញភាពស្និទ្ធស្នាលជាមួយនឹងយូប៊ីន ទាក់ភ្នែកហ្វេនគ្រប់គ្នាយ៉ាងខ្លាំង លើសពីនេះទៅទៀត រូបលោកក៏បានបង្ហោះអមទៅនឹងខ្លឹមសារទៀតផង ដោយលើកឡើងដូច្នេះថា៖

អ្វីកាន់តែពិសេសជាងនេះទៅទៀត គឺសម្រស់របស់កញ្ញា យូប៊ីន ពិតជាស្រស់ស្អាត ហើយនឹងលេចធ្លោមែនទែន ទោះថតរូបជាមួយតារាប្រុសរូបនេះ គឺថា សម្រស់របស់ពួកគេសមគ្នាខ្លាំងតែម្តង។ ទៀតសោត ក៏មានអ្នកគាំទ្រ និងដូចជាមហាជនបានចេញជាមតិផងដែរថា ពិតជាស្រស់សង្ហានិង លេចធ្លោខ្លាំងមែនទែន៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]