កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងប្រចាំប្រទេសកម្ពុជា២ដួងគឺ លោក ដាវីត និង តារាស្រី ស៊ីន យូប៊ីន បានមានវត្តមាននៅក្នុងកម្មវិធី Fashion របស់ប្រ៊េន Calvin Klien ដែលជាម៉ាកដ៏ល្បីល្បាញទូទាំងពិភពលោក ដែលកម្មវិធីនេះ ចូលរួមពោរពេញទៅដោយតារាល្បីៗមកពីជុំវិញពិភពលោក។

ជាមួយគ្នានេះដែរ តារាប្រុសស្រីទាំង២រូបនេះ ក៏បានជួបជាមួយនឹងតារាចម្រៀងប្រុសលំដាប់លោក Jungkook ដែលជាសមាជិកក្រុម BTS។ មិនតែប៉ុណ្ណោះ យូប៊ីន និង ដាវីត បានបង្ហាញក្ដីរំភើបតាមរយៈការថតវីដេអូ ដែលមានវត្តមាន Jungkook នៅពីក្រោយខ្នងរបស់ពួកគេមានចម្ងាយជិតគ្នាតែម្ដង។

ក្រោយពីឃើញវីដេអូនេះហើយ មិនត្រឹមតែហ្វេននៅស្រុកខ្មែរនោះទេ តារាទាំងពីររូបនេះ បានធ្វើឲ្យអ្នកគាំទ្រតារាកូរ៉េទូទាំងពិភពលោកមានការរំភើប និង ច្រណែនខ្លាំងមែនទែន។ ជាពិសេស ពួកអ្នកលេងបណ្ដាញសង្គមបាននាំគ្នាចែករំលែកវីដេអូរបស់ យូប៊ីន និង ដាវីត ពេញប្រព័ន្ធអ៉ិនធើណែត បង្ហាញពីអារម្មណ៍រំភើប ដែលបានឃើញវត្តមានតារាៗសំណព្វចិត្តឈរជិតគ្នាបែបនេះ៕


ប្រភព៖ tonglen_chandelly
@tonglen_chandelly Jk ងាកមើលហើយសើចដាក់បង Yubin ទៀត😭😭 ថតជាមួយគ្នាមួយបុស្ដិ៍មក😭😭 #jungkook #yubin ♬ original sound - Think about Ruby
ប្រភព៖ Pich_bp
@pich_bp_40 video ចុងក្រោយបង ប៊ីន ឈរជិត JK សាហាវ😭🙈 #jk #jeonjungkook #bts #army #shinyubin #davideunghao #khmer ♬ សំឡេងដើម - 사랑</3🦢✨
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]