កម្សាន្ត៖ ប្រិយមិត្តដែលអ្នកគាំទ្រកំពូលតារាសម្ដែងស្រីប្រចាំប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន ច្បាស់ជាដឹងរួចមកហើយថា រូបនាង បានចូលរួមកម្មវិធី Fashion Show លក្ខណៈពិភពលោក របស់ ប្រ៊េនលំដាប់កំពូល Calvin Klien ក្នុងនាមជាឯកអគ្គរាជទូតតំណាងឲ្យកម្ពុជា។

ជាពិសេស នៅក្នុងកម្មវិធីនោះ ប្រជុំទៅដោយតារាហូលីវូដ តារាកូរ៉េ តារាថៃ និងតារាខ្មែរយើងពីររូបគឺ យូប៊ីន និង ដាវីត នេះឯង។ លើសពីនោះ នៅក្នុងការចូលរួមកម្មវិធីលើកនេះ យូប៊ីន បានធ្វើឲ្យខ្លួនឯងកាន់តែមានកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពកាន់តែខ្លាំង អន្តរជាតិស្គាល់កាន់តែច្រើនថែមទៀតផង។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រ និង តារាស្រីរូបនេះ មានមោទកភាពចំពោះខ្លួនឯងទៀតនោះគឺ នាងបានបង្ហោះសារទម្លាយប្រាប់ដល់មហាជនថា រូបនាងគឺជា តារាម្នាក់នៅក្នុងចំណោម៨នាក់ ដែលគេជ្រើសរើសតំណាងប្រទេសក្នុង campaign ថតរូបនិងដាក់show នៅក្នុងកម្មវិធីជាមួយរូបរបស់ Jungkook ជាមួយcollection ថ្មី (fall winter 23) លើកនេះ៕
ប្រភព៖ Shin Yubin ស៊ីន យូប៊ីន





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]