ថៃ៖ កាលពីថ្ងៃទី ២៣ ខែតុលា តារាស្រី ស៊ីន យូប៊ីន បានចែករំលែករូបថតថ្មីនៅលើ Instagram របស់នាង ដែលមើលទៅនាងពិតជាលេចធ្លោ ក្នុងស្ទីលដ៏អស្ចារ្យ ដោយនាងបានពាក់ខ្សែកពេជ្រតម្លៃជាង ១លានដុល្លារអាមេរិក។


ស៊ីន យូប៊ីន បានពាក់ខ្សែកឈ្មោះ Serpenti Necklace ពេលចូលរួមក្នុងកម្មវិធី BVLGARI ដែលប្រារព្ធឡើងនៅ ទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ២៣ ខែតុលា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់កិត្តិយស តារាល្បីលំដាប់ប្រទេសក្នុងស្រុក ក្រៅស្រុក មួយចំនួនតែប៉ុណ្ណោះ។

បន្ថែមពីនេះ តារាស្រីរូបនេះ បានស្លៀកឈុត Fendi មានតម្លៃ ៤៨០០ ដុល្លារ បូករួមទៅនឹង កងដៃ មានតម្លៃ ៧៥០០ ដុល្លារ ដែលមើលទៅ ទាន់សម័យ និងប្រណិតភាព សក្ដិសមជាតារាអន្តរជាតិពិតប្រាកដ៕
ប្រភព៖ Yubin_Style





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]