កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងលំដាប់កំពូលប្រចាំប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន បានធ្វើដំណើរទៅចូលរួមនៅក្នុងកម្មវិធីលំដាប់អន្តរជាតិមួយនៅឯប្រទេសអារ៉ាប៊ីសាអូឌីត។ ជាពិសេស មិនខុសពីរាល់ដងនោះទេ តារាស្រីរូបនេះ បានឆ្លៀតបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរ តាមរយៈសម្លៀកបំពាក់របស់នាង។

ជាមួយគ្នានោះ យូប៊ីន បានគ្រងរ៉ូប ដែលមានច្នៃអក្សរអក្ខរក្រមខ្មែរ នៅពេញលើផ្ទៃរ៉ូប ដែលមើលទៅមិនត្រឹមតែស្រស់ស្អាតនោះទេ ថែមទាំងមានភាពទាក់ទាញទៀតផង។ លើសពីនោះ តាមរយៈការគ្រងរ៉ូបមួយនេះ ក៏បានបង្ហាញទៅកាន់ពិភពលោកឲ្យកាន់តែងាកចំណាប់អារម្មណ៍មកលើប្រទេសកម្ពុជាយើង។

មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលសម្រស់របស់តារាសម្ដែងស្រីរូបនេះវិញ គឺនាងតែងតែមានភាពលេចធ្លោរ មានមន្ដស្នេហ៍ទាក់ទាញជានិច្ច។ គួរបញ្ជាក់ផងដែរថា តួឯកស្រីក្នុងបេះដូងមហាជនរូបនេះ បានចូលរួមកម្មវិធី redsea international film festival 2023 នៅឯប្រទេសអារ៉ាប៊ីសាអូឌីត ដែលចូលរួមពោរពេញទៅដោយតារាលំដាប់ហូលីវូដ៕
ប្រភព៖ Shin Yubin ស៊ីន យូប៊ីន





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]