កម្សាន្ត៖ ថ្មីៗនេះ តារាសម្ដែងស្រី ស៊ីន យូប៊ីន កំពុងតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីអ្នកលេងបណ្ដាញសង្គមតាមរយៈការបង្ហាញវត្តមាននៅក្នុងកម្មវិធីអន្តរជាតិធំៗនៅក្រៅប្រទេស។ ជាមួយគ្នានេះ រូបនាង ក៏ទទួលបានការអញ្ចើញជាភ្ញៀវកិត្តិយសចូលរួមនៅក្នុងកម្មវិធីមួយនៅប្រទេសចិនសារជាថ្មី។

បើយោងតាមការបង្ហោះសាររបស់តារាស្រី យូប៊ីន បានឲ្យដឹងថា ខ្លួនទទួលបានការអញ្ចើញទៅកាន់ប្រទេសចិនសាជាថ្មីម្តងទៀត ដើម្បីចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាសប្តូរវិប្បធម៌និងភាពយន្តកម្ពុជា-ចិន2023។ មិនតែប៉ុណ្ណោះ ក៏នឹងមានការចាក់បញ្ចាំងខ្សែភាពយន្តរបស់នាងផ្ទាល់គឺរឿង តម្លៃស្នេហ៍ ដែលធ្លាប់បានទទួលបានពានរង្វាន់ភាពយន្តឆ្នើមនិងពានរង្វាន់តារាសម្តែងស្រីឆ្នើមក្នុងឆ្នាំ2017 នៅទីនោះផងដែរ ។

តាមរយៈការចេញទៅចូលរួមកម្មវិធីផ្សេងៗនៅក្រៅប្រទេសជាញឹកញាប់ កាន់តែធ្វើឲ្យប្រជាប្រិយភាពរបស់កញ្ញា ស៊ីន យូប៊ីន កើនឡើងឥតឈប់ឈរមិនថាតែក្នុងស្រុកឬក្រៅស្រុកនោះទេ ហើយនាងក៏ធ្លាប់ត្រូវបានអ្នកលេងបណ្ដាញសង្គមនៅប្រទេសចិនសរសើរពីការតាំងចិត្តចូលរួមកម្មវិធីទាំងឈឺជើង មិនដូចតារាស្រីចិនមួយចំនួននោះទេ៕
ប្រភព៖ Shin Yubin ស៊ីន យូប៊ីន




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]