ភ្នំពេញ៖ ក្នុងចំណោមបទចម្រៀងត្រៀម សម្រាប់រាំលេងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់នាពេលឆាប់ៗនេះ គេសង្កេតឃើញមានបទចម្រៀងមួយបទរបស់កំពូលអ្នកនាង ពេជ្រ សោភា ដែលមានការចាប់អារម្មណ៍ និងគាំទ្រខ្លាំង គឺបទ កង្កែបពាក់មួក ដោយសារតែបទចម្រៀងនេះ អ្នកនាងបានប្រើប្រាស់ឧបករណ៍ភ្លេងបុរាណ ដើម្បីនិពន្ធជាទំនុកច្រៀង និងការតុបតែងខ្លួនជាលក្ខណៈប្រពៃណីបុរាណបែបសម័យលង្វែកផងដែរ។ កំពូលតារាចម្រៀងរូបនេះ បានប្រាប់អ្នកគាំទ្រតាមរយៈការ Live Video ថា MV នៃបទកង្កែបពាក់មួក ត្រូវបានថតនៅលើប្រាសាទនៅឯខេត្តសៀមរាប ក្រោមកំដៅថ្ងៃក្រៅហែង ប៉ុន្តែអ្នកនាងមានរបស់ពិសេស ដើម្បីការពារស្បែកពី ឮពន្លឺព្រះអាទិត្យ និង ឮពន្លឺភ្លើងថត គឺឡេលាបការពារកំដៅថ្ងៃ សាន់ស្តុប(Sunstop)។

នៅក្នុងការ Live Video នេះកំពូលតារាចម្រៀង ពេជ្រ សោភា បានប្រាប់អ្នកគាំទ្រថា អំឡុងពេលថត គឺក្តៅមែនទែន ហើយអ្នកនាងបានលាបឡេការពារកំដៅថ្ងៃសាន់ស្តុប (Sunstop) ដើម្បីការពារទាំងស្បែកមុខ និងដងខ្លួន(ត្រង់ស្មា) ដោយអ្នកនាងពាក់ស្បៃពាក់ឈៀង វាលស្មាមួយចំហៀង ហើយពេលដែលថតចប់ នៅត្រង់ស្បែកដែលបានលាបសាន់ស្តុប គឺនៅសដដែលទាំងផ្ទៃមុខ និងដងខ្លួន។

អ្នកនាងបានប្រាប់ថា រាល់ពេលថតម្តងៗ កំពូលតារាចម្រៀងរូបនេះ តែងតែលាបឡេការពារកំដៅថ្ងៃ សាន់ស្តុប ជាប់រហូតមុនពេល អ្នកនាងធ្វើការតុបតែងមុខ ព្រោះសាន់ស្តុប មានសារធាតុផ្សំពីឱសថច្រើនមុខ ហើយវាមិនត្រឹមតែអាចការពារកំដៅថ្ងៃបានល្អនោះទេ តែសាន់ស្តុប ក៏អាចប្រើជាមួយគ្រឿងសម្អាងផ្សេងៗបានទៀតផង។ Sunstop ដែលកំពូលតារាចម្រៀង ពេជ្រ សោភា ចូលចិត្តប្រើប្រាស់នេះជាផលិតផលរបស់អូស្រ្តាលី ហើយមានលក់នៅគ្រប់ឱសថស្ថាននានា ទូទាំងប្រទេសតែម្តង។

អ្នកនាង ពេជ្រ សោភា ជាមួយនឹងផលិតផល សាន់ស្តុប
អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា និងក្រុមរាំ
អ្នកនាង ពេជ្រ សោភា និងក្រុមរាំ

អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០១៨ នេះ យើងសង្កេតឃើញថា បទចម្រៀងនីមួយៗរបស់កំពូលតារាចម្រៀងរូបនេះ គឺសុទ្ធតែផ្ទុះដោយមានការ Cover ច្រើនពីសំណាក់ អ្នកគាំទ្ររបស់អ្នកនាងដូចជាបទ បីឆ្កែចូលរាំ បទ YES NO OK បទរាំមួយៗ បទកង្កែបពាក់មួយ រួមទាំងបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ ជាច្រើនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា